សួស្តី! ខ្ញុំឈ្មោះរស្មី 👋
ខ្ញុំជាអ្នកស្រាវជ្រាវ និងទីប្រឹក្សាផ្នែក បច្ចេកវិទ្យា និងកំណែទម្រង់អប់រំ នៅរាជធានីភ្នំពេញ។
ខ្ញុំចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាពិត—ដោយភ្ជាប់គម្លាតរវាង បច្ចេកវិទ្យា (ដូចជាបញ្ញាសិប្បនិម្មិត AI), ស្វ័យប្រវត្តិកម្ម (Automation) និង ការកែទម្រង់វិស័យអប់រំ នៅកម្ពុជា។ ក្រៅពីការងារស្នូល ខ្ញុំចូលចិត្តបង្កើតគម្រោងតូចៗ (Side projects) និងចែករំលែកចំណេះដឹងដល់សហគមន៍។
អ្វីដែលខ្ញុំកំពុងធ្វើ និងជាចំំណាប់អារម្មណ៍របស់ខ្ញុំ
- 🤖 AI ជាភាសាខ្មែរ និងបច្ចេកវិទ្យាទាក់ទងភាសាខ្មែរ: ស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធ Khmer RAG, ASR (Speech-to-Text) និង OCR ដើម្បីរុញច្រានឱ្យបច្ចេកវិទ្យាយល់ និងដំណើរការភាសាខ្មែរបានកាន់តែសុក្រឹត។
- ⚡ ការបង្កើតការងារស្វ័យប្រវត្តិ (Workflow automation): បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មដោយប្រើ n8n, Telegram Bots និង FastAPI ដើម្បីកាត់បន្ថយការងារដដែលៗ និងបង្កើនប្រសិទ្ធភាពការងារ។
- 📚 បច្ចេកវិទ្យាសម្រាប់ការអប់រំ និងការងារ: ស្រាវជ្រាវគន្លឹះបច្ចេកវិទ្យាសម្រាប់សម្រួលដល់ការសិក្សា និងការងារ រួចសរសេរអត្ថបទបច្ចេកវិទ្យាងាយយល់សម្រាប់អ្នកចាប់ផ្តើមដំបូង។
- ☕ ការដោះដូរគំនិត: ខ្ញុំចូលចិត្តរៀន និងស្វែងយល់ពីគំនិតថ្មីអំពីជីវិត ការងារ និងសង្គម។
បទពិសោធន៍ការងារ
-
២០២៥ - បច្ចុប្បន្ន | អ្នកជំនាញកំណែទម្រង់វិស័យអប់រំ ដឹកនាំ និងសម្របសម្រួលកំណែទម្រង់ការអប់រំកម្រិតបឋមសិក្សានៅតាមសាលារៀនចំនួន ១៦១ទូទាំងប្រទេស។
-
២០២៤ - ២០២៥ | ទីប្រឹក្សា & អ្នកសម្របសម្រួលគម្រោង ដឹកនាំគម្រោងលើកកម្ពស់កសិកម្មនៅស្រុកអង្គរបុរី ខេត្តតាកែវ (សម្ព័ន្ធសង្គមស៊ីវិលកម្ពុជា) និងសម្របសម្រួល/បកប្រែការបោះពុម្ពផ្សាយសៀវភៅកម្ពុជា-ចិន។
-
២០១៦ - ២០២០ | ស្ថាបនិក Studio4 Co., Ltd ដឹកនាំគម្រោង និងគ្រប់គ្រងគុណភាពនៃការផលិតវីដេអូអាជីព។
-
២០១៥ - ២០១៦ | សាស្ត្រាចារ្យ & អ្នកសម្របសម្រួលថ្នាក់ជាតិ (DW Akademie) បង្រៀនមុខវិជ្ជាផលិតវីដេអូនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងគ្រប់គ្រងគម្រោងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នអាល្លឺម៉ង់ Deutsche Welle Akademie។
-
២០១០ - ២០១២ | ជំនួយការសាស្ត្រាចារ្យ & អ្នកសម្របសម្រួលគម្រោង UNESCO បង្រៀនការផលិតអូឌីយ៉ូ-វីដេអូ រៀបចំកម្មវិធីសិក្សា និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍វិទ្យុសហគមន៍ (DMC/RUPP)។
-
២០០៨ - ២០១០ | ការងារបកប្រែ & សារព័ត៌មាន អ្នកបកប្រែភាសានៅ IWDA, និស្សិតចុះកម្មសិក្សានៅ The STAR (ម៉ាឡេស៊ី), CEN និងអ្នកសរសេរអត្ថបទសេរីឱ្យទស្សនាវដ្តី The Advisor និង Cambodia: The Life។
ការសិក្សា & វគ្គបណ្តុះបណ្តាល
- បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) Digital Media (២០១២ - ២០១៤) — University of Bremen, ប្រទេសអាល្លឺម៉ង់
- បរិញ្ញាបត្រ Media Management (២០០៦ - ២០១០) — ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC), RUPP
- វគ្គបណ្តុះបណ្តាលជំនាញ៖
- Training of Trainers — ទីក្រុងប៊ែរឡាំង (IIJ)
- Online Journalism & Web 2.0 — DW Akademie (ទីក្រុងប៊ុន)
- Media & Intercultural Communication — University of Flensburg